ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក.ស្រុកព្រៃកប្បាស
ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក.ស្រុកព្រៃកប្បាស និងក្រុមកីឡាករបុព្វហេតុជាតិមាតុភូមិ គ៨៥ នៅវិទ្យាល័យសម្ដេចហេងសំរិន ព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងឱកាសនោះ ឯកឧត្ដមក៏បានឧបត្ថម្ភថវិកាចំនួន ២.000.000រៀល សម្រាប់រៀបចំអាហារសាមគ្គីជូនដល់ក្រុមកីឡាករ ស.ស.យ.ក.ស្រុកព្រៃកប្បាស និងប្រតិភូដឹកនាំកីឡាករទាំង២ក្រុម ផងដែរ។
ជាលទ្ធផលក្នុងការប្រកួតក្រុមកីឡាករ ស.ស.យ.ក.ស្រុកព្រៃកប្បាសឈ្នះក្រុមកីឡាករបុព្វហេតុជាតិមាតុភូមិ គ៨៥ 2:1។