សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា វិទ្យាល័យ សុខ អាន លាយបូរ ព្រមទាំងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ សុខ អាន លាយបូរ ទាំងអស់ បានចូលរួមអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មី
សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា វិទ្យាល័យ សុខ អាន លាយបូរ ព្រមទាំងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ សុខ អាន លាយបូរ ទាំងអស់ បានចូូលរួមអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មី រឹងបន្តឹងការពាក់មួកសុវត្ថិភាព និងឆ្លើយសំណួរទាក់ទងនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីទទួលបានមួកសុវត្ថិភាព ដែលចែកជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅស្រុកត្រាំកក់ ។
ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ ក៏ដូចជាការចូលរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ប្រកបដោយប្រសិទ្ធិភាព កាត់បន្ថយអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍តាមបណ្តាក្រុង - ស្រុកទូទាំងខេត្ត ។