អនុមោទនាពិធីបុណ្យមាឃបូជា

អនុមោទនាពិធីបុណ្យមាឃបូជា
សហភាពសហព័ន្ធយុវជនកម្ពុជា វិទ្យាល័យសមរលាវ ចំនួន៦០នាក់ ដឹកនាំដោយលោកឌុក ឌីកែន សមាជិកគណៈកម្មាធិការស.ស.យ.ក.ស្រុកព្រៃកប្បាស រួមជាមួយលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ និងបឋមសិក្សាសមរលាវ បានរៀបចំកម្មវិធីរាប់បាត្រ និងប្រគេនចង្ហាន់ព្រះសង្ឃ នៅវត្តសមរលាវ ស្ថិតក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ថ្ងៃអង្គារ ១៥កេីត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៩