សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានចែករំលែកក្តីស្រឡាញ់ដល់កុមារកំព្រា នៅឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានចែករំលែកក្តីស្រឡាញ់ដល់កុមារកំព្រា នៅឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ
រសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមណ្ឌលកុមារកំព្រាស្មោង រៀបចំកម្មវិធីសប្បុរសធម៌ ក្រោមអធិបតីលោក អ៊ុំ ចំរើន ប្រធាន ស.ស.យ.ក. ស្រុកទ្រាំង និងលោក យឹម ទ្រី ប្រធានមណ្ឌលកុមារកំព្រា ដោយមានការចូលរួមពីអនុប្រធានស.ស.យ.ក. ស្រុក យុវជន ស.ស.យ.ក. ស្រុក និងយុវជនឃុំ បានចែករំលែកក្តីស្រឡាញ់ដល់កុមារកំព្រា ដែលរស់នៅមណ្ឌល ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ។
សម្ភារៈសិក្សាបានចែកជូនកុមារកំព្រា ចំនួន ៣៥នាក់ ស្រី ១៦នាក់ ដោយក្នុងម្នាក់ទទួលបាន សៀវភៅ ២ក្បាល ប៊ិច ១ដើម ខ្មៅដៃ ១ដើម បន្ទាត់១ ភួយ១ និងនំ១កញ្ចប់ និងសម្ភារៈមួយចំនួនទៀតជូនប្រធានមណ្ឌលចាត់ចែងតាមការគួរ ដោយអំណោយទាំងនេះជាថវិការបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ។