គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស និងអភិបាលរងនៃគណៈអភិបាលស្រុកព្រៃកប្បាស បានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការមណ្ឌលប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងទី១២ លើមុខវិជ្ជា អក្សរសិល្បិ៍ខ្មែរ
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស ដែលដឹកនាំដោយលោកស្រី បាន ឌី អភិបាលរងនៃគណៈអភិបាលស្រុកព្រៃកប្បាស និងជាសមាជិកគណៈកម្មាធិការស.ស.យ.ក. ស្រុកព្រៃកប្បាស បានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការមណ្ឌលប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងទី១២ លើមុខវិជ្ជា អក្សរសិល្បិ៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ព្រមទាំងបាននាំយកសម្ភារៈសម្រាប់សម្រួលដល់ដំណើរការប្រឡងរួមមាន ប៊ិចក្រហម ហ្វឺតសរសេរក្តារខៀន ហ្វឺតលុបមិនជ្រះ ហ្វឺតដើមតូច បន្ទាត់ ក្រដាសរ៉ាមA3 ក្រដាសរ៉ាមA4 មេកិបតូច មេកិបធំ កន្ត្រៃ កាវATM គ្រាប់កិបតូច និងធំ សឺមី និង ដីស។
កាលចូលរួមសហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុក កម្រងមធ្យមសិក្សា ក្នុងការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងទី១២ នៅពេលនេះ គឺជាការរួមចំណែកជួយលើកកម្ពស់គុណភាពអប់រំ នៅក្នុងស្រុក និងជាការលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលតែងតែយកចិត្តទុកដាក់ និងព្យាយាមក្នុងការសិក្សា។
#សូមជម្រាបជូនថា ស.ស.យ.ក. ស្រុកព្រៃកប្បាស នឹងខិតខំស្វែងរកថវិកាពីសម្បុរសជន ដើម្បីរៀបចំជារង្វាន់លើកទឹកចិត្តដល់ប្អូនៗដែលជាប់ជ័យលាភីពីលេខ ១ រហូតដល់ លេខ១០ និងរៀបចំកម្មវិធីបំប៉នបន្ថែមដល់ប្អូនៗ ដើម្បីត្រៀមទៅចូលរួមប្រឡងនៅថ្នាក់ខេត្តបន្តផងដែរ។