សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន ១១៥នាក់ បានចូលរួមក្នុងកម្មវិធីកាត់ឫសសីមា ឆ្លងព្រះវិហារ វត្តចំណោម
សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន ១១៥នាក់ បានចូលរួមក្នុងកម្មវិធីកាត់ឫសសីមា ឆ្លងព្រះវិហារ វត្តចំណោម ស្ថិតនៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
នៅក្នុងកម្មវិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ក៏បានផ្តាំផ្ញើឲ្យសមាជិកសមាជិកាក្នុងអង្គពិធីចូលរួមថែរក្សានូវសន្តិភាព គាំទ្រគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងបន្តគាំទ្រគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ដែលបានធ្វើប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យក៏មកដល់សព្វថ្ងៃនេះ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។