កម្មវិធីគាំពារសុខភាពសហគមន៍ UP-PHH បានបន្តសកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ខេត្តតាកែវ
កម្មវិធីគាំពារសុខភាពសហគមន៍ UP-PHH បានបន្តសកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលមានរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្តព្រះធាតុ ស្ថិតនៅភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។ កម្មវិធីនេះសហការរៀបចំដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ គម្រោង Helping Hands នៃសហរដ្ឋអាមេរិក និង ស.ស.យ.ក. ខេត្តតាកែវ។
សមាសភាពចូលរួមមាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ២២នាក់ ស្រី ១២នាក់ និង ស.ស.យ.ក. ស្រុកគិរីវង់ ខេត្តតាកែវ ចំនួន ១២នាក់ ក្នុងនោះស្រីចំនួន ០៦នាក់៕