កម្មវិធីគាំពារសុខភាពសហគមន៍ UP-PHH បានបន្តសកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកបូរីជលសារ ខេត្តតាកែវ

កម្មវិធីគាំពារសុខភាពសហគមន៍ UP-PHH បានបន្តសកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកបូរីជលសារ ខេត្តតាកែវ ដែលមានរយៈពេល០១ថ្ងៃ គឺនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្តត្រើយឃ្លោក ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ កម្មវិធីនេះសហការរៀបចំដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ គម្រោង Helping Hands នៃសហរដ្ឋអាមេរិក និង ស.ស.យ.ក. ខេត្តតាកែវ។
សមាសភាពចូលរួមមាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ២៨នាក់ ស្រី ១៨នាក់ និង ស.ស.យ.ក. ស្រុកបូរីជលសារ ខេត្តតាកែវ ចំនួន ២១នាក់ ក្នុងនោះស្រីចំនួន ១២នាក់។