កម្មវិធីគាំពារសុខភាពសហគមន៍ UP-PHH បានបន្តសកម្មភាពពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកបាទី
កម្មវិធីគាំពារសុខភាពសហគមន៍ UP-PHH បានបន្តសកម្មភាពពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកបាទី ខេត្តតាកែវ ដែលមានរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្តសម្ពោធិញ្ញាណ ហៅវត្តក្រាំងស្លែង ស្ថិតនៅភូមិស្តុកព្រៃ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ កម្មវិធីនេះជាការរៀបចំដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងគម្រោង Helping Hands នៃសហរដ្ឋអាមេរិក ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ៣០នាក់ ស្រី ១៨នាក់ និងសម្របសម្រួលដោយ ស.ស.យ.ក. ខេត្តតាកែវ ស្រុកបាទី ចំនួន ២៣នាក់ ក្នុងនោះស្រីចំនួន ០៧នាក់។