កម្មវិធីគាំពារសុខភាពសហគមន៍ UP-PHH
កម្មវិធីគាំពារសុខភាពសហគមន៍ UP-PHH
ធ្វើការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្តអម្ពវនារាម ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ កម្មវិធីនេះជាការរៀបចំដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងគម្រោង Helping Hands នៃសហរដ្ឋអាមេរិក ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ២៦នាក់ ស្រី១៨នាក់ និងសម្របសម្រួលដោយ ស.ស.យ.ក. ស្រុកត្រាំកក់ ខេត្តតាកែវ។