ស.ស.យ.ក ខេត្តតាកែវ បានសហការជាមួយ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក្នុងកម្មវិធីគាំពារសុខភាពសហគមន៍ UP ដែលបានចុះមកធ្វើការពិនិត្យ ព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ
ស.ស.យ.ក ខេត្តតាកែវ បានសហការជាមួយ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក្នុងកម្មវិធីគាំពារសុខភាពសហគមន៍ UP ដែលបានចុះមកធ្វើការពិនិត្យ ព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ។ កម្មវិធីនេះត្រូវបានធ្វើនៅសាលាបឋមសិក្សាព្រៃសណ្ដែក ស្ថិតនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ រយ:ពេល០១ថ្ងៃ គឺនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ចាប់ពីម៉ោង០៩៖៣០នាទីព្រឹក រហូតដល់ម៉ោង ១៦៖០០នាទីរសៀល ដែលរៀបចំដោយគណៈគ្រប់គ្រង និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដោយមានគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ៤៨នាក់ ក្នុងនោះស្រីចំនួន១២នាក់ ។