ឯកភាពជាតិ ក្នុងភាពចម្រុះនៃវប្បធម៌ Unity in Cultural Diversity
ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជន នៃសាធារណរដ្ឋសឹង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជានឹងដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងក្រុមសិល្បៈករ និងសិល្បៈការិនី សរុបចំនួន៧៥ រូប ទៅចូលរួមសំដែងសិល្បៈប្រពៃណីក្រោមទម្រង់ជារបាំអប្សរា ល្ខោនស្បែកធំ គុណល្បុកតោ និងការដាក់បង្ហាញសម្ភារៈសិល្បៈកញ្ឆែ ក្រោមប្រធានបទ “ឯកភាពជាតិ ក្នុងភាពចម្រុះនៃវប្បធម៌ Unity in Cultural Diversity” ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាធារណរដ្ឋសឹង្ហបុរី។"