ដេីម្បីគាំទ្រ និងលេីកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U-22 )ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ជាមួយក្រុមកីឡាករប្រទេសវៀតណាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលេីកទី៣០

ដេីម្បីគាំទ្រ និងលេីកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U-22 )ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ជាមួយក្រុមកីឡាករប្រទេសវៀតណាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលេីកទី៣០​ នៅប្រទេសហ្វីលីពីន​ នាថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ​ សហការជាមួយ​ រដ្ឋបាលក្រុងដូនកែវ និងក្លិបកីឡាបាល់ទាត់គិរីវង់សុខសែនជ័យ ដោយមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន METFONE នឹងធ្វេីការផ្សាយបន្តផ្ទាល់ការប្រកួតនេះតាមរយៈផ្ទាំងសំពត់ស នៅទីធ្លាសួនច្បារមាត់បឹងតាកែវ ចាប់ពីវេលាម៉ោង៦.០០ល្ងាចតទៅ។​ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋជ្រាប និងចូលរួមទស្សនាគាំទ្រជាកម្លាំងចិត្តដល់កីឡាករកម្ពុជា បន្តឈ្នះឈានទៅរកជេីងឯកជាប្រវត្តិសាស្រ្ត។