ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាសមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទការប្រកួតដេីម្បីពានរង្វាន់ Tiger Street Football
ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាសមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទការប្រកួតដេីម្បីពានរង្វាន់ Tiger Street Football ដែលប្រព្រឹត្តឡេីងរយៈពេលមួយថ្ងៃពេញនៅបរិវេណបូរីរស្មី ក្រុងដូនកែវ ដោយមានការចូលរួមពីសំណាក់តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងតំណាងក្រុមហ៊ុនថៃហ្គ័រ ដែលជាអ្នករៀបចំកម្មវិធី។
សម្រាប់មណ្ឌលតាកែវ ត្រូវបានកំណត់ក្រុមចំនួន ៣២ នឹងចាប់ផ្ដើមដំណើរការក្នុងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ពេញមួយថ្ងៃតែម្ដង ដើម្បីស្វែងរកក្រុមខ្លាំងចំនួន៤ឡើងមកប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ដែលមានប្រាក់រង្វាន់ សរុបរហូតដល់ ៥ម៉ឺនដុល្លារអាមេរិក ។
ក្រុមជ័យលាភីប្រចាំមណ្ឌលខេត្តតាកែវ រួមមាន៖
- លេខ១ បានទៅលើក្រុម យានដ្ឋានសំណាង( ១)
- លេខ២ បានទៅលើក្រុម ក្លឹបកីឡាដូនកែវ A
- លេខ៣ បានទៅលើក្រុម CTB ( B )
- លេខ៤ បានទៅលើភូមិស្នោ ( FC )