ស.ស.យ.ក-ខេត្តតាកែវ និងយុវជន Mercy Relief នៃប្រទេសសិង្ហបូរី បានសហការគ្នាធ្វើការងារសង្គម ជាលើកទី២

នេះជាលើកទី២ហើយដែល ស.ស.យ.ក-ខេត្តតាកែវ និងយុវជន Mercy Relief នៃប្រទេសសិង្ហបូរី បានសហការគ្នាធ្វើការងារសង្គមដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាដែលលើកទីមួយបានសាងសង់បន្ទប់ទឹក២ រួមទាំងជួសជុលបណ្ណាល័យ១ ដល់សាលាបឋមសិក្សាប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ និងបន្ទប់ទឹក២ នៅមណ្ឌលសុខភាព ឃុំធ្លក ស្រុកទ្រាំង និងលើកទី២នេះគឺធ្វើការជួសជុលបង្គន់ និងបន្ទប់ទឹកចំនួន០៨ នៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីជួយសម្រួលដល់អ្នកជំងឺ ក្នុងការប្រើប្រាស់ប្រកបដោយអនាម័យ។