នៅស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានប្រារព្ធពិធីប្រគល់ទទួលកំព្យូទ័រ សម្ភារៈសិក្សា និងសម្ភារៈកីឡា ដែលជាការឧបត្ថម្ភពីលោក LI MIN ប្រធានក្រុមហ៊ុន PRINCE REAL ESTATE
នៅស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានប្រារព្ធពិធីប្រគល់ទទួលកំព្យូទ័រ សម្ភារៈសិក្សា និងសម្ភារៈកីឡា ដែលជាការឧបត្ថម្ភពីលោក LI MIN ប្រធានក្រុមហ៊ុន PRINCE REAL ESTATE (CAMBODIA) GROUP CO., LTD ។ នៅក្នុងពិធីនេះផងដែរ គឺស្ថិតក្រោមអធិបតីភាព លោក LI MIN លោក XIA XIU LONG ប្រធានវិទ្យាស្ថានខុងជឺ និងលោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ ។
អំណោយដែលប្រគល់ជូន ស.ស.យ.ក. ខេត្តតាកែវ រួមមាន កុំព្យូរទ័រចំនួន ៦គ្រឿង ម៉ាសុីនព្រីនធ័រ ១គ្រឿង សៀវភៅ ១៨០ក្បាល និងសម្ភារៈកីឡាមួយចំនួន ។ នៅក្នុងពិធីនេះផងដែរ លោក LI MIN ក៏បានឧបត្ថម្ភនូវថវិកាដល់សិស្សក្រីក្រចំនួន ៣នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ១០០០ដុល្លារ ។