អបអរសាទរ ចំពោះការរាំចង្វាក់ម៉ាឌីហ្សុនជាក្រុមរបស់យុវជនកម្ពុជា ចំនួន ២០១៥នាក់ ​ត្រូវបានកត់ត្រាជាផ្លូវការក្នុងកំណត់ត្រាពិភពលោក Guinness World Records

អបអរសាទរ ចំពោះការរាំចង្វាក់ម៉ាឌីហ្សុនជាក្រុមរបស់យុវជនកម្ពុជា ចំនួន ២០១៥នាក់ (ពីរពាន់ដប់ប្រាំនាក់) ដែលត្រូវបានកត់ត្រាជាផ្លូវការក្នុងកំណត់ត្រាពិភពលោក Guinness World Records នៅវេលាម៉ោង១៣ និង៥៣នាទី នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥។ នេះជាលើកទី០២ហើយ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស២៥៥៩ គ.ស២០១៥ ដែលត្រូវបានបំបែកឯតទគ្គកម្មពិភពលោក ដែលទី០១នោះ គឺនំអន្សមយក្សដែលមានទម្ងន់រហូតដល់ ៤,០៤០គីឡូក្រាម។ នេះជាជោគជ័យដ៏ធំធេង សម្រាប់ ស.ស.យ.ក និងសម្រាប់មហាគ្រួសារខ្មែរទាំងមូល។ ក្នុងនាមជាយុវជន ក៏ដូចជាប្រជាជនកម្ពុជា ពិតជាមានមោទនៈភាពខ្លាំងណាស់ ចំពោះភាពអស្ចារ្យនេះ។ ហើយនៅរសៀលនេះផងដែរ យុវជន ស.ស.យ.ក-តាកែវ ក៏បានចូលរួមបង្ហាញនូវល្បែងប្រជាប្រិយខ្មែរ ក្នុងពិធីក្បួនដង្ហែអង្គរសង្ក្រាន្ត នៅទីលានជល់ដំរី។