សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី​ ខេត្តតាកែវ បានចូលរួមក្នុងការផ្សព្វផ្សាយអំពីការអនាម័យ និង វិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩(Covid-19)

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី​ ខេត្តតាកែវ បានចូលរួមក្នុងការផ្សព្វផ្សាយអំពីការអនាម័យ និង វិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩(Covid-19) ដល់ប្រជាពលរដ្ឋក្នុងស្រុកអង្គរបូរី តាមរយៈការចាក់ផ្សាយសារអប់រំ របស់ក្រសួងសុខាភិបាល ការបិទផ្សាយរូបភាពអប់រំ ការអប់រំអំពីការលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុល ការពាក់ម៉ាស់ការពារ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពីវីរុសនេះ។ 
ថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០