សកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង​ ខេត្តតាកែវ បន្តចូលរួមជាមួយលោកមេឃុំ​ ក្រុមប្រឹក្សាឃុំ មន្ទីរពេទ្យបង្អែកស្រុក មេភូមិ ប្រជាការពារ ក្នុងការចុះផ្សព្វផ្សាយពីវិធាននានាក្នុងការបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩(Covid-19)

សកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង​ ខេត្តតាកែវ បន្តចូលរួមជាមួយលោកមេឃុំ​ ក្រុមប្រឹក្សាឃុំ មន្ទីរពេទ្យបង្អែកស្រុក មេភូមិ ប្រជាការពារ ក្នុងការចុះផ្សព្វផ្សាយពីវិធាននានាក្នុងការបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩(Covid-19) និងចុះពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋដែលទេីបអញ្ជេីញមកពីប្រទេសថៃ នៅភូមិពោន ស្រុកទ្រាំង ខេត្តតាកែវ និងជាលទ្ធផលបញ្ជាក់ថាពួកគាត់សុទ្ធតែមានសុខភាពល្អ ប៉ុន្តែក្រុមការងារបានណែនាំ​ និងស្នេីគាត់ដាក់ខ្លួននៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដេីម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុស (Covid-19) ជាមួយរាជរដ្ឋាភិបាល​ និងដេីម្បីបង្ការកុំឲ្យមានការឆ្លងក្នុងសហគមន៍ ។
រសៀលថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០