សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានចូលរួមជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ មន្ទីរពេទ្យបង្អែកស្រុក មេភូមិ ប្រជាការពារ ក្នុងការចុះផ្សព្វផ្សាយពីវិធានការនានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩(Covid-19)
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានចូលរួមជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ មន្ទីរពេទ្យបង្អែកស្រុក មេភូមិ ប្រជាការពារ ក្នុងការចុះផ្សព្វផ្សាយពីវិធានការនានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩(Covid-19) និងចុះពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋដែលទេីបអញ្ជេីញមកពីប្រទេសថៃ នៅភូមិត្រពាំងវែង ភូមិសំរោងមានជ័យ ភូមិក្តីរុន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ និងជាលទ្ធផលបញ្ជាក់ថាពួកគាត់សុទ្ធតែមានសុខភាពល្អ ប៉ុន្តែក្រុមការងារបានណែនាំ និងស្នេីគាត់ដាក់ខ្លួននៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដេីម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុស (Covid-19) ជាមួយរាជរដ្ឋាភិបាល និងដេីម្បីបង្ការកុំឲ្យមានការឆ្លងក្នុងសហគមន៍ ។
ថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០