សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសពប្អូនស្រី ស៊ុន គន្ធា សមាជិកស.ស.យ.ក. ខេត្តតាកែវនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសពប្អូនស្រី ស៊ុន គន្ធា សមាជិកស.ស.យ.ក. ខេត្តតាកែវនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង ៧៖០០នាទី យប់ ក្នុងវ័យ ២២ឆ្នាំ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។
ប្អូនស្រីជាយុវជនដ៏សកម្មមួយរូបដែលតែងតែចូលរួមនូវសកម្មភាពកិច្ចការងារសង្គម និងចេះជួយទុក្ខធុរ:មិត្តភក្តិគ្រប់គ្នា។
ទោះបីពេលនេះប្អូនស្រី បានឃ្លាតចាកឆ្ងាយពីពួកយេីងដោយគ្មានថ្ងៃវិលត្រលប់ក្តី ក៏សកម្មភាព និងកាយវិការដ៏ល្អប្រពៃរបស់ប្អូនស្រីនៅតែស្ថិតក្នុងក្រអៅបេះដូងរបស់យេីងទាំងអស់គ្នាជានិច្ចនិរន្តន៍។
សូមវិញ្ញាណក្ខន្ធរបស់ប្អូនស្រីបានទៅកាន់សុគតិភព!