ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ អញ្ជេីញសួរសុខទុក្ខ និងពិនិត្យស្ថានភាពរបួសរបស់ប្អូនស្រី ស៊ុន គន្ធា និងបាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខ ចូលរួមការសោកស្តាយ

ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវអញ្ជេីញសួរសុខទុក្ខ និងពិនិត្យស្ថានភាពរបួសរបស់ប្អូនស្រី ស៊ុន គន្ធា និងបាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខ ចូលរួមការសោកស្តាយ ព្រមទាំងនាំយកនូវថវិកាមួយចំនួនរបស់ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយនិងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ជូនដល់ក្រុមគ្រួសារប្អូនស្រីដើម្បីរួមចំណែកសម្រាលបន្ទុកគ្រួសាររបស់ប្អូន ដែលប្អូនស្រីបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់ខួរក្បាលធ្ងន់ធ្ងរ និងដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ប្អូនស្រី ស៊ុន គន្ធា អាយុ២២ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានរងគ្រោះថ្នាក់ចរាចរណ៍នៅព្រលប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។