សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបូរីជលសារ បានចូលរួមសម្របសម្រួលក្រុមគ្រូពេទ្យគម្រោងប្រឹក្សាសុខភាពប្រជាជនមូលដ្ឋានរបស់ឯកឧត្តមសួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលព្រះវិហារ
សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបូរីជលសារ បានចូលរួមសម្របសម្រួលក្រុុមគ្រូពេទ្យគម្រោងប្រឹក្សាសុខភាពប្រជាជនមូលដ្ឋានរបស់ឯកឧត្តមសួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបូរីជលសារ ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន ២០៥នាក់ ក្នុងនោះស្រី១២០នាក់ នៅមណ្ឌលសុខភាពដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
ជំងឺដែលបានពិនិត្យជូនប្រជាពលរដ្ឋមានដូចជា៖ ជំងឺលើសសំពាធឈាម ទឹកនោមផ្អែម ក្រពះ ពោះវៀន រលាកសួត ឈឺសន្លាក់ ផ្ដាសាយ ឈឺក្បាល អស់កំលាំង -ល-។