សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិទ្យាល័យ សុខ អាន ១ឧសភា ព្រមទាំងលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃវិទ្យាល័យសុខ អាន ១ឧសភា បាននាំយកថវិកា ដើម្បីចូលរួមបុណ្យសពយុវសិស្ស

សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិទ្យាល័យ សុខ អាន ១ឧសភា ចំនួន ២០នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃវិទ្យាល័យសុខ អាន ១ឧសភា បាននាំយកថវិកាចំនួន ១,៨៨៣,៦០០រៀល ដើម្បីចូលរួមបុណ្យសពយុវសិស្សឈ្មោះ លន់ ចាន់តារា ភេទស្រី និងឈ្មោះ រីង រចនា ភេទស្រី ដែលបានទទួលមរណភាពកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៧ខែកុម្ភៈ ដោយគ្រោះថ្នាក់ចរាចរណ៍ ។ សពរបស់ប្អូនទាំងពីរបានតម្កល់ធ្វើបុណ្យនៅភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់។
សូមវិញ្ញាណក្ខន្ធប្អូនទាំងពីរបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។