សមាជិកសមាជិកា សហភាពសហព័ន្ធយុជនកម្ពុជា ស្រុកអង្គរបូរី បានចុះសាកសួរសុខទុក្ខ ពីស្ថានភាពរបស់ប្អូនស្រី ហុង ណៃអុី សមាជិក ស.ស.យ.ក. ស្រុកអង្គរបូូរី

សមាជិកសមាជិកា សហភាពសហព័ន្ធយុជនកម្ពុជា ស្រុកអង្គរបូរី បានចុះសាកសួរសុខទុក្ខ ពីស្ថានភាពរបស់ប្អូនស្រី ហុង ណៃអុី សមាជិក ស.ស.យ.ក. ស្រុកអង្គរបូូរី បច្ចុប្បន្នរស់នៅក្នុងភូមិទួលពុទ្រា ឃុំគោកធ្លក ស្រុកអង្គបូរី ខេត្តតាកែវ ដែលប្អូនស្រីបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបាក់ឆ្អឹងកជើង និងខូចផ្ទៃមុខ ។ ក្នុងការចុះសាកសួរសុខទុក្ខនេះផងដែរ ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បានពាំនាំនូវពាក្យផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុជនកម្ពុជាខេត្តតាកែវ និងបាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួនដែលជាការឧបត្ថម្ភរបស់ ស.ស.យ.ក.ស្រុក និងសប្បុរសជន ជូនដល់ប្អូនស្រីដើម្បីយកទៅព្យាបាលជំងឺបន្តឲ្យជាសះស្បើយក្នុងពេលឆាប់ៗនេះ។