គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន ១,០០០,០០០ រៀល ប្រគល់ជូនវិទ្យាល័យភ្ញីមាស ស្ថិតក្នុងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន ១,០០០,០០០ រៀល ប្រគល់ជូនវិទ្យាល័យភ្ញីមាស ស្ថិតក្នុងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដំណើរទស្សនកិច្ចដកស្រង់បទពិសោធន៍អំពីការងារគ្រប់គ្រង ការដឹកនាំ ការបង្រៀន និងរៀនអំពីការងារបរិស្ថាន ការងារបំណិនជីវិត នៅវិទ្យាល័យ ជា ស៊ីម អង្គរជ័យ ស្ថិតក្នុងស្រុកអង្គរជ័យ ខេត្តកំពត ។
សូមបញ្ជាក់ថា វិទ្យាល័យភ្ញីមាស បានជាប់ចំណាត់ថ្នាក់ជាអង្គភាព ផ្តល់សេវាសាធារណៈគម្រូ នៅក្នុងខេត្តតាកែវ សម្រាប់ចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈទូទាំងប្រទេស។