សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បានចូលរួមក្នុងកម្មវិធីសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៣៥គ្រួសារ នៅក្នុងឃុំបាស្រែ ស្រុកអង្គរបូរី
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បានចូលរួមក្នុងកម្មវិធីសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៣៥គ្រួសារ នៅក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ដែលកម្មវិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ដោយមានការចូលរួមពីលោក លោកស្រីអភិបាល អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន អាជ្ញាធរភូមិ ឃុំ ជាច្រេីនរូបផងដែរ ។អំណោយដែលឧបត្ថម្ភមួយគ្រួសារៗ រួមមាន អង្ករ ២៥គីឡូក្រាម មីមួយកេស និងថវិកា២០,០០០ រៀល ។