ជួយគ្នាក្នុងគ្រាលំបាក
ជួយគ្នាក្នុងគ្រាលំបាក
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បានចូលរួមជាមួយរដ្ឋបាលស្រុកអង្គរបូរី ដែលដឹកនាំដោយលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី និងការចូលរួមពីលោក លោកស្រី អភិបាលរងស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន អាជ្ញាធរឃុំបាស្រែ និងប្រជាពលរដ្ឋនៅក្នុងឃុំបាស្រែ ស្រុកអង្គរបូរី បានជួយសាងសង់ផ្ទះជូនអ៊ុំស្រី ពេជ្រ ហុឺ ជាស្ត្រីមេម៉ាយ មានជីវភាពក្រីក្រ ព្រមទាំងពិការជើង។