សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ចំនួន ៥៧នាក់ បានចូលរួម ពិធីបុណ្យផ្កាមហារស្មីសាមគ្គី ដើម្បីកសាងសាលាធម្មសភា នៅវត្ដសោភណារាម
សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ចំនួន ៥៧នាក់ បានចូលរួម ពិធីបុណ្យផ្កាមហារស្មីសាមគ្គី ដើម្បីកសាងសាលាធម្មសភា នៅវត្ដសោភណារាម ដែលពិធីនេះមានការដឹកនាំ ដោយលោក ញែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម អុិត សារ ជំនួយការអមទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឈាវ ហ៊ ប្រធានក្រុមប្រឹក្សាស្រុក លោក អែម អនុប្រធានការិយាល័យ អ.យ.ក. ស្រុកព្រៃកប្បាស និងការិយាល័យជំនាញក្នុងស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ។ ថវិកាដែលប្រមូលបានក្នុងកម្មវិធីបុណ្យមានចំនួនសរុប ១៨,៧៦០,០០០រៀល ដោយក្នុងនោះ គណៈកម្មាធិការ ស.ស.យ.ក. បានចូលរួមថវិកា ២០០,០០០ រៀលផងដែរ។