ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធអគារសិក្សាសាលាបឋមសិក្សាអង្គថ្មី និងសមិទ្ធផលនានា នៅវត្តអង្គថ្
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង
ពិធីសម្ពោធអគារសិក្សាសាលាបឋមសិក្សាអង្គថ្មី និងសមិទ្ធផលនានា នៅវត្តអង្គថ្មី ស្ថិតក្នុង ឃុំសំបួរ ស្រុកទ្រាំង ដែលចំណាយថវិកាអស់ប្រមាណ ៦៧,៥៦៥ដុល្លារ ។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ តាជី យាយជី យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធិកម្ពុជា យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋ ចំនួន២០៥៧ អង្គនាក់ ក្នុងខេត្តតាកែវ។