សមាជិកសមាជិកា ស.ស.យ.ក. ស្រុកបាទី បានចូលរួមក្នុង ពិធីខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ០៧ មករា (១៩៧៩ ~ ២០១៩)
សមាជិកសមាជិកា ស.ស.យ.ក. ស្រុកបាទី បានចូលរួមក្នុង ពិធីខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ០៧ មករា (១៩៧៩ ~ ២០១៩) ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ជា វ៉ាន់ដេត ប្រធានគណៈកម្មការ ទី៣ នៃរដ្ឋសភា តំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកបាទី នៅសាលាស្រុកបាទី នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាក្រុមការងារចុះជួយឃុំ គ្រប់ឃុំ លោកលោកស្រី គណៈអភិបាល ក្រុមប្រឹក្សា ស្រុក ឃុំ កងកម្លាំងទាំងបីស្ថាប័ន យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណជាង ៦០០នាក់៕