ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ថ្នាក់ដឹកនាំ កីឡាករ និងយុវជនថ្នាល ក្លឹបគិរីវង់ សុខ សែនជ័យ
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជេីញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ថ្នាក់ដឹកនាំ កីឡាករ និងយុវជនថ្នាល ក្លឹបគិរីវង់ សុខ សែនជ័យ
រសៀលថ្ងៃអង្គារ ៣កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជេីញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ថ្នាក់ដឹកនាំ កីឡាករ និងយុវជនថ្នាលរបស់ក្លឹបបាល់ទាត់គិរីវង់ សុខ សែនជ័យ។ ឯកឧត្តមផ្តាំផ្ញេីដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក ជាពិសេសកីឡាករ ត្រូវខិតខំហ្វឹកហាត់ឱ្យបានល្អ គោរពវិន័យ សាមគ្គីភាពផ្ទៃក្នុង ថែរក្សាសុខភាព ដេីម្បីពង្រឹងសមត្ថភាពខ្លួនឯង និងក្លឹប ដេីម្បីឈានទៅទទួលបានជ័យជម្នះក្នុងការប្រកួតនាពេលខាងមុខនាំយកកិត្តិយសជូនក្លឹប និងប្រជាជនក្នុងខេត្តតាកែវទាំងមូល។
ឯកឧត្តមក៏បានផ្តាំផ្ញេីដល់ប្អូនៗយុវជនថ្នាលក្លឹបគិរីវង់ សុខ សែនជ័យ ទាំងអស់ថាបេីទោះជាយេីងស្រលាញ់វិស័យកីឡា តែក៏មិនត្រូវបោះបង់ចោលការសិក្សាឡេីយ ត្រូវបែងចែកពេលវេលាហ្វឹកហាត់ និងរៀនសូត្រឲ្យបានច្បាស់ដេីម្បីអភិវឌ្ឍន៍ខ្លួនឯងទាំងចំណេះដឹង និងសមត្ថភាពលេងបាល់ដែលអាចចាប់យកឱកាសចូលក្នុងក្រុមជម្រេីសជាតិនៅថ្ងៃខាងមុខ។
ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានសន្យាថានិងខិតខំឧបត្ថម្ភគាំទ្រដល់ក្លឹបបាល់ទាត់គិរីវង់ សុខ សែនជ័យ ជាពិសេសវិស័យកីឡាក្នុងខេត្តតាកែវ ឱ្យកាន់តែមានការអភិវឌ្ឍរីកចំរេីនខ្លាំងក្លា ដេីម្បីចូលរួមចំណែកកសាងធនធានកីឡាករកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសត្រៀមធ្វេីជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នាពេលខាងមុនឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់។
សូមបញ្ជាក់ថាក្លឹបគិរីវង់ សុខ សែនជ័យ ត្រូវបានបង្កេីតឡេីងដោយសម្តេចវិបុលបញ្ញា សុខ អាន នៅពេលដែលលោកនៅមានជីវិតដេីម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជាជាពិសេសដេីម្បីលេីកទឹកចិត្តដល់យុវជនក្នុងខេត្តតាកែវ ងាកមកលេងកីឡា ហេីយចាកឆ្ងាយពីគ្រឿងអបាយមុខនានា។