សមាជិកសមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមក្នុងពិធីដាំកូនឈើ និងតប្រព័ន្ធបណ្តាញទឹក នៅអនុវិទ្យាល័យ ភ្នំដា

សមាជិកសមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមក្នុងពិធីដាំកូនឈើ និងតប្រព័ន្ធបណ្តាញទឹក នៅអនុវិទ្យាល័យ ភ្នំដា ស្ថិតនៅភូមិព្រែកតា ផ ឃុំគោកធ្លុក ស្រុកអង្គរបូរី ខេត្តតាកែវ ដែលពិធីនេះរៀបចំដោយកម្មសិក្សាការីវិក្រឹត្យកាមន្ត្រីក្រមការភ្នំពេញវេនព្រឹក នៃសាលាភូមិន្ទ រដ្ឋបាល ស្ថិតក្រោមអធិបតីភាពលោក អ៊ុំ វិចិត្រ សាស្ត្រាចារ្យនៃសាលាភូមិន្ទរដ្ឋបាល តំណាងឲ្យឯកឧត្តម យស់ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល  លោក ពួយ រដ្ឋា អភិបាលរងស្រុកអង្គរបូរី តំណាងលោក ឌឺម គឹមសាន អភិបាលស្រុកអង្គរបូរី និងលោក ស៊ុម សាមឿន សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ហ៊ុន យ៉ុង ប្រធានក្រុមប្រឹក្សាស្រុកអង្គរបូរី ផងដែរ។