ក្រុមកីឡាករ ស.ស.យ.ក-តាកែវ ឈ្នះ ៣ ប្រកួត

ក្រុមកីឡាករ ស.ស.យ.ក-តាកែវ ឈ្នះ ៣ ប្រកួត(បាល់បោះនារី បាល់ទាត់នារី និងបាល់ទះបុរស) ក្នុងការចូលរួមការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកក្របខណ្ឌ ក១-ក២ ទូទាំងប្រទេស ឆ្នាំ២០១៤ នៅខេត្តកំពត។ លទ្ធផលលម្អិត៖
១-ក្រុមបាល់បោះនារី ស.ស.យ.ក-តាកែវ ៤៥ - ៣៥ ក្រុមបាល់បោះនារី ខេត្តស្វាយរៀង
២-ក្រុមបាល់ទាត់នារី ស.ស.យ.ក-តាកែវ ៨ - ១ ក្រុមបាល់ទាត់នារី ខេត្តក្រចេះ
៣-ក្រុមបាល់ទះបុរស ស.ស.យ.ក-តាកែវ ឈ្នះដោយស្វ័យប្រវត្តិ ដោយក្រុមបាល់ទាត់បរុសខេត្តកំពង់ចាម បោះបង់ការប្រកួត។
សូមកោតសរសើរដល់ប្អូនៗយុវជន ស.ស.យ.ក-តាកែវ ដែលធ្វើបានល្អនៅថ្ងៃទី១ នៃការប្រកួតនេះ។ សូមខិតខំបន្តទៅទៀត និងសូមឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់។