ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកអំណោយរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ រួមនឹងថវិកាដែលទទួលបានពីការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជននានា ក្រុមប្រឹក្សាកុមារ ​យកទៅជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងមានជំងឺប្រចាំកាយចំនួន៣គ្រួសារ

ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកអំណោយរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ រួមនឹងថវិកាដែលទទួលបានពីការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជននានា ក្រុមប្រឹក្សាកុមារ និងយុវជននៅតាមសាលារៀនក្នុងស្រុកព្រៃកប្បាស យកទៅជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងមានជំងឺប្រចាំកាយចំនួន៣គ្រួសារគឺ៖
១. ជួយឧបត្ថម្ភដល់គ្រួសារសព កុមារី ឆៃ លីកា អាយុ៩ឆ្នាំ រស់នៅភូមិមជម្ពូព្រឹក្ស ឃុំចំប៉ា ដែលត្រូវបានឃាតកររំលោភសំលាប់ ថវិកាចំនួន ៥១៨,០០០ រៀល
២. ជួយឧបត្ថម្ភដល់ប្អូនស្រី នាង សុខា អាយុ២៧ឆ្នាំ ដែលមានជំងឺដុះសាច់ក្នុងសួត ដែលត្រូវបញ្ចូលអុកស៊ីសែនពេញ២៤ម៉ោង ប្ដីឈ្មោះ ចាន់ វិចិត្រ អាយុ៣០ឆ្នាំ មានកូន ចំនួន៣នាក់ និងម្ដាយពិការភ្នែកទាំងសងខាង សព្វថ្ងៃរស់នៅភូមិគោកកញ្ចាប ឃុំពោធិ៍រំចាក ដោយឧបត្ថម្ភ ទឹកសុទ្ធ១កេះ ទឹកក្រូច១កេះ ថវិកា ៥០០,០០០ រៀល
៣. ជួយឧបត្ថម្ភដល់ប្អូនប្រុស ចាប តុលា អាយុ២៤ឆ្នាំ មានអាការៈស្គមរីងរៃ មិនដឹងជំងឺច្បាស់លាស់ រស់នៅភូមិ(គ) ឃុំពោធិ៍រំចាក ឧបត្ថម្ភទឹកសុទ្ធ១កេះ ទឹកក្រូច១កេះ និងថវិកា ៦២០, ០០០ រៀល
សរុបថវិកាឧបត្ថម្ភ ទាំង៣គ្រួសារចំនួន ១,៦៣៨,០០០ រៀល។