សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក. ស្រុកបាទី និងនាយិការង វិទ្យាល័យ សុខអាន ទន្លេបាទី ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក. បាននាំយកថវិកាមួយចំនួនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសារសពយុវសិស្ស ពេជ រដ្ឋណា ដែលបានស្លាប់ដោយសារជំងឺដុះសាច់ក្នុងខួរក្បាល

លោកស្រី កែវ សំណាង សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក. ស្រុកបាទី និងលោកស្រី ភួង ម៉ុម នាយិការង វិទ្យាល័យ សុខអាន ទន្លេបាទី ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក. បាននាំយកថវិកាមួយចំនួនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសារសពយុវសិស្ស ពេជ រដ្ឋណា រៀននៅថ្នាក់ទី១២ ខ នៃវិទ្យាល័យ សុខអាន ទន្លេបាទី ស្ថិតនៅភូមិខ្នា ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលបានស្លាប់ដោយសារជំងឺដុះសាច់ក្នុងខួរក្បាល កាលពីថ្ងៃទី៣ ខែ១២ ឆ្នាំ២០១៨។