អបអរសាទរខួបទី៤០ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា
អបអរសាទរខួបទី៤០ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា
នៅរសៀលថ្ងៃ អាទិត្យ ១០រោច ខែ កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០១៨ គណៈកម្មាធិការស.ស.យ.កស្រុកព្រៃកប្បាស បានរៀបចំកម្មវិធីរំលឹកខួប ទី ៤០ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អុិតសារ ជំនួយការអមទីស្តីគណៈរដ្ឋមន្ត្រី និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ស្រុកព្រៃកប្បាស និងមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាគណៈកម្មាធិការ ស.ស.យ.កស្រុក យុវជនស.ស.យ.ក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា សរុប275នាក់ ។
បន្ទាប់ពីការធ្វើរបាយការណ៍អំពីសកម្មភាពការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាសរួចមក ឯកឧត្តម អុិត សារមានមតិសំណេះសំណាលទៅកាន់សមាជិកក្នុងអង្គពិធីដោយបានលើកឡើងអំពីការវិវត្តរបស់ប្រទេសពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ រហូតធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងការកកើតឡើងនៃក្រុមចលនាតស៊ូរបស់វីរៈជនស្នេហាជាតិដែលហ៊ាន លះបង់សាច់ស្រស់ ឈាមស្រស់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបបដ៏យង់ឃ្នង រហូតបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៧៨ ដែលជាការចាប់ផ្តើម ឲ្យមានថ្ងៃរំដោះ ៧មករា ១៩៧៩ សន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ១៩៩៣ ដែលបានផ្តល់នូវសុខសន្តិភាព និងការអភិវឌ្ឍន៍យ់ាងឆាប់រហ័សមកដល់សព្វថ្ងៃនេះ ។
ជាចុងបញ្ចប់ឯកឧត្តមបានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយ÷
- ចូលរួមថែរក្សានូវសន្តិភាព និងស្ថេរភាព
នយោបាយ
-បន្តធ្វើសកម្មភាពមនុស្សធម៌
-ចូលរួមចំណែកជាមួយអាជ្ញាធម៌មូលដ្ឋាន
ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន
-ខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ