ស.ស.យ.ក ស្រុកបាទី ខេត្តតាកែវ រួមគ្នាដាំដើមឈើដើម្បីអបអរសាទរខួបទី៤០ ថ្ងៃកំណើតសហភាពសហព័ន្ធកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨)

ស.ស.យ.ក ស្រុកបាទី ខេត្តតាកែវ រួមគ្នាដាំដើមឈើដើម្បីអបអរសាទរខួបទី៤០ ថ្ងៃកំណើតសហភាពសហព័ន្ធកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨)
ដើម្បីអបអរសាទរខួបទី៤០ ថ្ងៃកំណើតសហភាពសហព័ន្ធកម្ពុជានាអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឆ្នូ ឆ្នាំ២០១៨ យុវជន ស.ស.យ.ក វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន បាទី ៤០នាក់ សហការណ៍ជាមួយយុវជន YRDP ចូលរួមដាំដើមឈើ ក្នុងសាលា ចំនួន ១២០ ដើម មានដូចជា ក្រញូង ៣០ដើម បេង ៣០ដើម ធ្នុង ២០ដើម គរគី ១០ដើម កកោះ ១០ដើម និងដើមឈើលម្អ ២០ដើម ជុំវិញបរិវេណ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី។