គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះយុវជន

គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះយុវជន។ គោលនយោបាយនេះមានយុទ្ធសាស្រ្តបង្កើតបរិយាកាសចូលរួមពេញលេញសម្រាប់យុវជន ដើម្បីឲ្យពួកគេអាចក្លាយទៅជាកោសិកាសំខាន់សម្រាប់សង្គមកម្ពុជា។ គោលនយោបាយនេះក៏ធានាឲ្យមានការចូលរួមប្រកបដោយប្រសិទ្ធភាព តាមរយ:ការបង្កើតឲ្យមានតំណាងយុវជននៅក្នុងគណៈកម្មការ ឬក្រុមប្រឹក្សាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងតំបន់ ហើយធានាការធ្វើសមាហរណកម្មរបស់ពួកគេទៅក្នុងដំណើរការវិមជ្ឈការ និងវិសហមជ្ឈការ។ គោលនយោបាយនេះក៏បានលើកទឹកចិត្តផងដែរដើម្បីអោយយុវជនក្លាយខ្លួនទៅជាអ្នកដឹកនាំទៅថ្ងៃអនាគតលើគ្រប់វិស័យ។
ក្នុងតួនាទីរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជា តែងបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយទាំងនេះ និងសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់លទ្ធភាព និងចូលរួមសហការលើការងាររបស់សហភាពសហព័ន្ធនាពេលកន្លងមក។