ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាបានរីកធំធាត់ និងមានវិសាលភាពកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាបានរីកធំធាត់ និងមានវិសាលភាពកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ កំណើននៃចំនួនសមាជិក សមាជិការបស់យើងនេះ មិនមែនជាការចៃដន្យ តែជាការជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំ ស.ស.យ.ក. នៅគ្រប់កម្រិត។ ភាពប៉ុនប្រសព្វក្នុងការដឹកនាំ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ បានធ្វើឲ្យសមាជិកគ្រប់ជាន់ថ្នាក់មានទំនុកចិត្ត និងចូលរួមដោយមិនរួញរាក្នុងបុព្វហេតុសង្គមជាតិ ដែលជាទិសដៅចុងក្រោយបំផុតរបស់យើង។ យើងនៅតែបន្តការជឿជាក់លើព្រះរាជាណាចក្រកម្ពុជា។