ស.ស.យ.ក. ស្រុកអង្គរបូរី និងអាជ្ញាធរឃុំបាស្រែ បាននាំយកថវិកាចំនួន និងអង្ករ ចំនួន៥០គីឡូក្រាម ទៅជូនដល់គ្រួសារក្រីក្រ

ស.ស.យ.ក. ស្រុកអង្គរបូរី និងអាជ្ញាធរឃុំបាស្រែ បាននាំយកថវិកាចំនួន និងអង្ករ ចំនួន៥០គីឡូក្រាម ទៅជូនដល់គ្រួសារក្រីក្រដែលមានប្ដីឈ្មោះ ហាក់ ប៉េងលី អាយុ ៦៥ឆ្នាំ ប្រពន្ធឈ្មោះ កឹក ឃាង អាយុ ៦៣ឆ្នាំ និងម្តាយឈ្មោះ ជុំ គីម អាយុ ៨៥ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ។
សប្បុរសជនដែលបានចូលរួមឧបត្ថម្ភរួមមាន ÷
- ស.ស.យ.ក. ស្រុកអង្គរបូរី ថវិកា ៥០,០០០រៀល
- អំណោយសប្បុរសជនតាមរយៈ អ្នកស្រី លីម ស៊ុនរីម សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី ថវិកា ៤០០,០០០រៀល
- អំណោយសប្បុរសជនតាមរយៈ លោក ភ សុទ្ធី សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី និងជាមន្ត្រី មន្ទីរពេទ្យបង្អែកស្រុកអង្គរបូរី និងអ្នកស្រី អ៊ុំ សុីម ថវិកា ៧០,០០០រៀល
- អំណោយសប្បុរសជនតាមរយៈលោក ង៉ែត សំអុន ថវិកា ២០០,០០០រៀល
- អំណោយអង្ករ ៥០គីឡូក្រាម របស់លោក អ៊ុន វីរៈ ផ្សារជ្រែ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស  
-ក្លឹបមជ្ឈមណ្ឌលកីឡា ស្រុកអង្គរបូរី របស់លោក ប៉ែន រដ្ឋា អនុប្រធាន ស.ស.យ.ក. ស្រុកអង្គរបូរី និងលោកស្រី ថវិកា ២០,០០០ រៀល ។