ក្រុមអ្នកស្ម័គ្រចិត្តមកពីវិទ្យាល័យណានឈៀវ នៃប្រទេសសឹង្ហបុរី ចំនួន២៥នាក់ បានសហការជាមួយ ស.ស.យ.ក. ខេត្តតាកែវ លើគម្រោងសុខភាពអនាម័យ នៅសាលាបឋមសិក្សាអង្គុញ

ក្រុមអ្នកស្ម័គ្រចិត្តមកពីវិទ្យាល័យណានឈៀវ នៃប្រទេសសឹង្ហបុរី ចំនួន២៥នាក់ បានសហការជាមួយ ស.ស.យ.ក. ខេត្តតាកែវ និងការិយាល័យអប់រំស្រុកទ្រាំង ព្រមទាំងមានចូលរួមសម្របសម្រួលពី យុវជន ស.ស.យ.ក. ស្រុកទ្រាំង ចំនួន១០នាក់ លើគម្រោងសុខភាពអនាម័យ នៅសាលាបឋមសិក្សាអង្គុញ ស្ថិតនៅភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ រយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី១៣ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
សកម្មភាពរួមមាន៖
១. សាងសង់បង្គន់អនាម័យ១ខ្នង មាន២បន្ទប់ និងកន្លែងលាងដៃ
២. បង្រៀនកុមារពីសុខភាពអនាម័យ លាងដៃ ដុសធ្មេញ ការថែរក្សាបរិស្ថាន និងការបង្រៀនភាសាអង់គ្លេស
៣. រៀបចំបន្ទប់បណ្ណាល័យ និងឧបត្ថម្ភសៀវភៅអានបន្ថែម
៤. សួនកុមារ (ទោង និងផ្ទះរំអិល)