ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា ព្រះបរមរូប«ព្រះបរមរតនកោដ្ឋ»

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា ព្រះបរមរូប«ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
គុណតម្លៃនៃឯករាជ្យភាពរបស់ប្រទេសកម្ពុជា ពិតជាមានអត្ថន័យធំធេងបំផុត សម្រាប់កូនខ្មែរគ្រប់ៗរូប ហើយយើងទាំងអស់គ្នា ក្នុងនាមជាយុវជនខ្មែរ នឹងរួមគ្នារក្សា ការពារ ឯករាជ្យភាពនេះឲ្យបានគង់វង្សជានិរន្តន៍តរៀងទៅ។