ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមក្នុងកម្មវិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ នៅវិទ្យាល័យ ហ៊ុន សែន អង្គរបូរី

ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមក្នុងកម្មវិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ នៅវិទ្យាល័យ ហ៊ុន សែន អង្គរបូរី អនុវិទ្យាល័យ ភ្នំដា និងសាលាបឋមសិក្សាអង្គរបូរី ។
ក្នុងឱកាសនោះផងដែរ ស.ស.យ.ក. ស្រុកអង្គរបូរី បាននាំយកនូវសៀវភៅសរសេរចំនួន១០០ក្បាល ប៊ិច១០០ដើម និងថវិកាមួយចំនួន ទៅចូលរួមក្នុងកម្មវិធីនេះផងដែរ។
- សៀវភៅចំនួន ៤០ក្បាល ប៊ិច៤០ដើម និងថវិកា ៦៨ ០០០រៀល ជូនដល់វិទ្យាល័យ ហ៊ុន សែន អង្គរបូរី ។
- សៀវភៅចំនួន ៤០ក្បាល ប៊ិច៤០ដើម ជូនដល់អនុវិទ្យាល័យ ភ្នំដា ។
- សៀវភៅ ចំនួន២០ក្បាល ប៊ិច ២០ដើម និងថវិកាចំនួន ៥០ ០០០រៀល ជូនដល់សាលាបឋមសិក្សាអង្គរបូរី ។