សមាជិក សមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បាននាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់អ៊ុំស្រី នៅ ស៊ុន អាយុ៤៩ឆ្នាំ ដែលជាស្រ្តីមេម៉ាយ មានជំងឺប្រចាំកាយ
សមាជិក សមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បាននាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់អ៊ុំស្រី នៅ ស៊ុន អាយុ៤៩ឆ្នាំ ដែលជាស្រ្តីមេម៉ាយ មានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត រួមជាមួយនឹងកូនក្នុងបន្ទុកចំនួន៥នាក់។ បច្ចុប្បន្នអ៊ុំស្រីកំពុងស្នាក់នៅជាមួយប្អូន ដោយស្ថានភាពផ្ទះចាស់ទ្រុឌទ្រោម នៅក្នុងភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។
អំណោយ និងថវិកា ដែលបានប្រគល់ជូនអ៊ុំស្រីខាងលើ បានមកពីការចូលរួមរបស់ សមាជិក សមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី និងសប្បុរសជននៅក្នុងមូលដ្ឋាន។