លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ លោកនាយក នាយយរង លោកគ្រូ អ្នកគ្រូ ដែលស្ម័គ្រចិត្តបង្រៀនបំប៉ន

លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ លោកនាយក នាយយរង លោកគ្រូ អ្នកគ្រូ ដែលស្ម័គ្រចិត្តបង្រៀនបំប៉ន និងបាននាំយកថវិកាឧបត្ថម្ភ របស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ប្រគល់ជូន លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉ន នាឆ្នាំសិក្សា ២០១៧ - ២០១៨ ទាំង ៥ វិទ្យាល័យ របស់ស្រុកបាទី ខេត្តតាកែវ និងពិភាក្សាដាក់ផែនការអនុវត្តបន្ត។
ក្នុងឱកាសនោះ ក៏មានអញ្ជើញចូលរួមពី លោក ស៊ឹម រ៉ុង អនុប្រធាន ស.ស.យ.ក. ស្រុក លោក ហែម គីមអូន អនុប្រធាន ស.ស.យ.ក. ស្រុក លោកលោកស្រី សមាជិកអចិន្ត្រៃយ៍ សមាជិក ក្រុមការងារយុវជន ស្រុក ឃុំ តំណាងការិយាល័យ អប់រំ យុវជន និងកីឡាស្រុក លោកនាយក នាយករង នៃវិទ្យាល័យទាំង ៥ ផងដែរ។