សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងដូនកែវ ចំនួន៣០នាក់ បានចូលរួមក្នុងពិធីដង្ហែអង្គកឋិនទាន របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ុង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្
សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងដូនកែវ ចំនួន៣០នាក់ បានចូលរួមក្នុងពិធីដង្ហែអង្គកឋិនទាន របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ុង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី និងការចូលរួមជាមួយដោយ ឯកឧត្តម ស្រី បេន សមាជិកព្រឹទ្ធសភា ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ និងក្រុមគ្រួសារ ពុទ្ធបរិស័ទ្ធជិតឆ្ងាយចំណុះជើងវត្ត មកតំកល់ទុក និងវេរថ្វាយព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងសម្ពោធមហាកុដិ១ខ្នងនៅក្នុងទីអារាមវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ។