សមាជិកសមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី ចំនួន១២នាក់ បានចូលរួមដាំកូនឈើប្រភេទ ដើមលឿងរាជ ចំនួន២០០ដើម

សមាជិកសមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី ចំនួន១២នាក់ បានចូលរួមដាំកូនឈើប្រភេទ ដើមលឿងរាជ ចំនួន២០០ដើម ជាមួយរដ្ឋបាលស្រុកអង្គរបូរី ដឹកនាំដោយលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី  និងការចូលរួមពីលោក លោកស្រីជាក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក ការិយាល័យ ជុំវិញស្រុក កងកំលាំងទាំងបីស្ថាប័ន អាជ្ញាធរឃុំអង្គរបូរី និងឃុំបាស្រែ រួមជាមួយនឹងប្រជាពលរដ្ឋ ចូលរួមដាំកូនឈេីនៅសងខាងផ្លូវ1TK1 ចាប់ពីវិទ្យាល័យ ហ៊ុន សែន អង្គរបូរី រហូតដល់ព្រំប្រទល់ស្រុកអង្គរបូរី -ស្រុកព្រៃកប្បាស ខេត្តតាកែវ។