ស.ស.យ.ក. ស្រុកបាទី ដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី ប្រធានក្រុមការងារយុវជន និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី បាននាំទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ មួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តអង្គកំណប់

ស.ស.យ.ក. ស្រុកបាទី ដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី ប្រធានក្រុមការងារយុវជន និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី លោក ស៊ឹម រ៉ុង អនុប្រធាន ស.ស.យ.ក. ស្រុក និងលោកលោកស្រី ជាសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក. ព្រមទាំងប្អូនៗជាយុវជន បាននាំទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ មួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តអង្គកំណប់ ក្នុងឱកាសកាន់បិណ្ឌវេនទី ៩ ស្ថិតនៅ ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។