ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ព្រមទាំងសមាជិកសមាជិកាចំនួន ៦៥រូប បានចូលរួមក្នុងពិធីសម្ពោធដងទង់ និងសមិទ្ធផលនានានៅវត្តភ្នំដា
ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ព្រមទាំងសមាជិកសមាជិកាចំនួន ៦៥រូប បានចូលរួមក្នុងពិធីសម្ពោធដងទង់ និងសមិទ្ធផលនានានៅវត្តភ្នំដា ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។ គូសបញ្ជាក់ផងដែរថា ភ្នំដាជាទីតាំងប្រវត្តិសាស្ត្រដ៏យូរអង្វែងមួយនៃសម័យនគរភ្នំ ដែលមានប្រាសាទបុរាណ កសាងអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានការចូលរួម ពីព្រះសង្ឃ ពុទ្ធបរិស័ទ សរុប ២.២២២អង្គ/នាក់។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងពីសារ:សំខាន់នៃសុខសន្តិភាព ដែលបានបង្កបរិយាកាសល្អដើម្បីធ្វើការអភិវឌ្ឍ និងកសាងសមិទ្ធផលនានានៅទូទាំងប្រទេស ជាពិសេសនៅខេត្តតាកែវ ជាក់ស្ដែងដូចជាដងទង់ដ៏ខ្ពស់ស្កឹមស្កៃ និងសមិទ្ធផលនានានៅក្នុងវត្តភ្នំដា ស្រុកអង្គរបូរី ដែលបាននិងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ។ លទ្ធផលសន្តិភាពថ្ងៃនេះ គឺជាការយកជីវិតទៅប្ដូរដើម្បីប្រជាជន និងប្រទេសជាតិ របស់ សម្ដេចតេជោ រួមជាមួយនិងឥស្សរជនដទៃទៀត ដែលបានកសាងនូវសន្តិភាព និងបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រនៃសង្រ្គាមរ៉ាំរ៉ៃ ជាង៥០០ឆ្នាំនៅកម្ពុជា។